Connect with us
ទំព័រដើម6 days ago

អាថ៌កំបាំងប្រាសាទបុរាណអង្គរមានកន្លែងមួយមិនឲ្យប៉ះពាល់ក្នុងថ្ងៃសីល៍ អ្នករុករកបរទេសជួបវាសនាមិនល្អច្រើននាក់ហើយ…(មានវីដេអូ)

មានមនុស្សជាច្រើនបានដឹងជាទូទៅថា ប្រាសាទអង្គរវត្តដែលត្រូវបានគេសាងឡើងនៅសតវត្សរ៍ទី១២ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ដើម្បីបង្ហាញពីតេជៈនុភាពនៃមហារាជាណាចក្រខ្មែរ បានក្លាយជាទីសក្ការៈបូជាមួយដ៏ សក្តិសិទ្ធិដែលមនុស្សខ្មែរគ្រប់ជំនាន់តែងតែគោរពបូជា ។ មិនតែប៉ុណ្ណោះ តំបន់ប្រាសាទអង្គរវត្តនេះ ថ្វីត្បិតប្រទេសកម្ពុជាត្រូវបានឆ្លងកាត់ការធ្វើសង្គ្រាមហែកហួរគ្នាជាច្រើនជំនាន់ ពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបំផ្លាញខឿនវប្បធម៌ស្ទើរតែសូន្យក៏ដោយ ក៏ពួកគេពុំហ៊ានប៉ះពាល់តំបន់នេះទេ ។ ហើយតមកនេះ ពួកមេដឹកនាំប្រទេសកម្ពុជា ក៏សុទ្ធតែគោរព ព្រមទាំងធ្វើសច្ចាប្រណិធាន ឬធ្វើពិធីសម្បថចំពោះមុខព្រះបារមីអង្គរទៀតផង ។ ចំណែកឯពួកអ្នកធ្វើដំណើរទាំងឡាយនៅពេលបានទៅដល់ទីនោះ...

Copyright © 2020