Connect with us

ទំព័រដើម

ការប្រយុ.ទ្ធ១០០ឆ្នាំមានម្ដង ស្ដេ ចតោកំណាចលេងគ្នាជាមួយក្របីចិ ត្តសឿង ចុងក្រោ យសត្វតោត្រូវដា.ច់ខ្យល់…(មានវីដេអូ)

Published

on

ប្លែកៗ៖ ជាវីដេអូដ៏កម្រមួយត្រូវបានគេចែករំលែកតគ្នាជាច្រើន ផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញហ្វេសបុកនិងបណ្ដាញទំនាក់ទំនងផ្សេងទៀត វីដេអូជក់ចិត្តនោះគឺជាឈុតឆាកប្រយុទ្ធគ្នាដ៏ស្វិតស្វាញរវាងសត្វតោដែលម្ចាស់ព្រៃជាមួយសត្វក្របីចិត្តសឿងមួយក្បាល ដែលសុខចិត្តតតាំងជាមួយតោ មិនព្រមចុះចាញ់ប្រគល់ខ្លួនធ្វើជាចំណីសត្វតោនោះទេ ។

ជាទូទៅយើងដឹងហើយក្របីមិនដែលហ៊ានប្រយុទ្ធជាមួយតោ ហើយវាជាពពួកសត្វស្លូតជាចំណីសត្វសាហាវ ប៉ុន្តែក្របីមួយក្បាលនេះមិនចាញ់ស្ដេចក្របីទូសភីក្នុងរឿងរាមកេរ្តិ៍ទេ វាតទល់ជាមួយតោដល់ដំណាក់កាលចុងក្រោយ យកស្នែងវាត់សត្វតោរបួសពេញខ្លួន និងអស់កម្លាំងជាខ្លាំងរៀងខ្លួន ។ ឈុតឆាករវាងអ្នកទាំងពីរមានរបួសទាំងសងខាង ប៉ុន្តែចុងក្រោយក៏មានសត្វក្របីមួយក្បាលហ៊ានចេញមកជួយគ្នា វាត់សត្វតោប៉ើងដូចសំឡី និងធ្វើឲ្យវាព្រមចុះចាញ់សន្លប់ស្ដូកស្ដឹងសល់តែដង្ហើមចុងក្រោយ ។

យ៉ាងណាក៏ដោយក៏មានការបញ្ចេញមតិជាច្រើនខ្លះអាណិតតោ ខ្លះទៀតក៏និយាយថា តោនេះចាស់ពេកទើបគ្មានកម្លាំងប្រយុទ្ធជាមួយសត្វក្របី ហើយនេះក៏អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីការតស៊ូក្នុងជីវិត ដរាបណានៅសល់ដង្ហើមយើងកុំចុះចាញ់ ទោះគូប្រយុទ្ធជាបុគ្គលខ្លាំងក្លាមានអំណាចជាងយើងក៏ដោយ ៕ វីដេអូខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020