Connect with us

ពត៌មានអន្តរជាតិ

ថៃ ស ម្រេចកាត់ប ន្ថយថ្លៃទឹក ភ្លើ ង ដើម្បីជួយសម្រាលបន្ទុកប្រជាជនក្នុងអំឡុងពេល..

Published

on

លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃអង្គារ ទី១២ នេះបានអនុម័តលើវិធានការណ៍ដែលបានស្នើឡើងដោយការិយាល័យក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម (NESDC) ដើម្បីជួយកាត់បន្ថយបន្ទុកហិ​ រញ្ញវ ត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុ ះឡើងវីរុ​ ស កូវីដ១៩ ។ លោកបានមានប្រសាសន៍ថា៖ « រដ្ឋាករទឹកស្វយ័តក្រុង និងអាជ្ញាធរខេត្ត នឹងកាត់បន្ថយថ្លៃទឹកសម្រាប់ខែចាប់ពីកុម្ភៈ ដល់ខែមីនាចំនួន ១០% ដល់អ្នកប្រើប្រាស់នៅបាងកក និងខេត្តផ្សេងទៀត។

ទន្ទឹមនឹងនេះអាជ្ញាធរអគ្គិសនីក្រុង និងខេត្តនឹងផ្តល់អគ្គិសនីចំនួន ៩០យូនីត ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់សម្រាប់លំនៅដ្ឋានធម្មតា និង ៥០យូនីត សម្រាប់អ្នកប្រើប្រាស់អាជីវក​ ម្មខ្នាតតូចក្នុងរយៈពេលដូចគ្នាដែរ។ ជាមួយគ្នានេះ គណៈ រដ្ឋ មន្រ្តីក៏បានប្រាប់ក្រសួងហិ រញ្ញវ ត្ថុ ឲ្យរៀបចំព័ត៌មានលម្អិតនៃកម្មវិធីផ្ដល់ប្រា ក់ឧបត្ថម្ភថ្មី ដោយសំណើដំបូងក្នុងការផ្ដល់ប្រា ក់ចំនួន ៣៥០០បា ត សម្រាប់មនុស្សម្នាក់ក្នុងមួយខែ ដល់អ្នកដែលរងផលប៉ះពាល់ពីការផ្ទុ ះវីរុ ស ឬ វិធានការណ៍បិទទ្វារទាំងអ្នកដែលប្រកបរបរខ្លួនឯង អ្នកគ្មានការងារធ្វើ និងកសិករ។

ទន្ទឹមនឹងនេះដែរលោក ប្រាយុធ បានបន្ថែមថា គណៈកម្មការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាអ៊ីនធឺណិត ក៏នឹងផ្តល់ការកែតម្រូវល្បឿនឥតគិតថ្លៃដល់អ្នកប្រើប្រាស់អ៉ីនធឺណេតប្រេកង់ថេរ ឬ អ៊ិនធឺរណែតតាមផ្ទះផងដែរ ដើម្បីលើកកម្ពស់ការធ្វើការងារពីផ្ទះ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់កម្មវិធី “MorChana” នឹងមិនត្រូវបានគិតថ្លៃសេវាទិន្នន័យចល័តទេ៕

 

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020