Connect with us

ជីវិត&សង្គម

ឡាវទៅមុនយើងហើយ! ឡាវផលិតរថយន្តក្នុងស្រុកខ្លួនឯងបានដោយជោគជ័យ ថែមទាំងនាំទៅអន្តរជាតិទៀតផង (វីដេអូ)

Published

on

ក្រុមហ៊ុនផលិតរថយន្តម៉ាក DAEHAN របស់ប្រទេសឡាវបានជោគជ័យលេីការនាំចេញរថយន្តរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិចំនួន4រួមមានកម្ពុជា វៀតណាម ប៉ាគីស្ថាន និង មីយ៉ាន់ម៉ា ។ ក្រុមហ៊ុនផលិតរថយន្តរបស់ឡាវមួយនេះដោយប្រេីប្រាស់បច្ចេកវិទ្យារបស់កូរ៉េ និង ចិនដែលមានរោងចក្ររបស់ខ្លួននៅខេត្ត សាក់វណ្ណខេត ដែលជាតំបន់ឧស្សាកម្មធំបំផុតរបស់ប្រទេសឡាវ ហេីយក៏មានរោងចក្រទីពីររបស់ខ្លួននៅប្រទេសកម្ពុជាផងដែរ ដែលស្ថិតនៅក្រុង បាវិត ខេត្តស្វាយរៀង ។

ចំនួនរថយន្តម៉ាក DAEHAN ពីមុនត្រូវលក់ក្នុងទីផ្សារក្នុងស្រុកឡាវបាន8ពាន់គ្រឿងក្នុងមួយឆ្នាំ តែបន្ទាប់ពីរដ្ឋាភិបាលឡាវបិទការនាំចូលរថយន្តមួយទឹកពីបរទេស នោះក្រុមហ៊ុនក្នុងស្រុកឡាវមួយនេះអាចលក់បានរហូតដល់4មុឺនគ្រឿង ហេីយបានក្លាយជាក្រុមហ៊ុនប្រគួតប្រជែងទីផ្សារក្នុងប្រទេសឡាវជាមួយក្រុមហ៊ុនToyota ។​ សព្វថ្ងៃនេះ ក្រុមហ៊ុនDAEHANបានផលិតទាំងរថយន្តប្រេីសាំង និង ម៉ាស៊ូត រថយន្តអគ្គិសនី និង ម៉ូតូផងដែរ ។ ចំពោះរថយន្តPick Upដែលជារថយន្តលក់ដាច់ជាងគេក្នុងចំណោមផលិតផងDARHAN ៕សូមទស្សនាវីដេអូខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020