Connect with us

ទំព័រដើម

ស្ដេចថៃធ្លាប់ប.ញ្ជាឲ្យគាស់ប្រា.សាទអង្គរវត្តទៅផ្គុំនៅបាងកក តែត្រូវបរាជ័យស្លា.ប់ទាំងខ្លួនព្រោះតែ….(មានវីដេអូ)

Published

on

បច្ចុប្បន្ន ប្រាសាទអង្គរវត្តគឺជាដួងព្រលឹងជាតិខ្មែរ ជាកេរដំណែលបុព្វវីរបុរសខ្មែរ ជាមោទនាភាពក្រៃលែងសម្រាប់ប្រជាជនខ្មែរ ជានិមិត្តសញ្ញានៅទង់ជាតិខ្មែរ និងជាបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញខ្ទរខ្ទារ ។ ប៉ុន្តែនៅក្នុងអតីតកាល ក្រៅពីការវាយលុកដណ្ដើមកាន់កាប់ និងដុតបំផ្លាញម្តងជាពីរដង ស្តេចសៀម (ថៃ) ក៏ធ្លាប់មានបំណងនិងបានបញ្ជាឲ្យសេនារបស់ខ្លួន ទៅគាស់បំបែកជាដុំៗ នូវប្រាសាទអង្គរវត្តខ្មែរ ដើម្បីយកទៅផ្គុំឡើងវិញនៅលើទឹកដីខ្លួន តែមិនបានសម្រេច ។

ព្រឹត្តិការណ៍នេះត្រូវបានសរសេរនៅក្នុងសៀវភៅពង្សាវតារ នៃព្រះរាជាណាចក្រថៃទៀតផង មិនមែនជារឿងចចាមអារ៉ាមនោះទេ ។ ប៉ុន្តែនៅទីនេះ ខ្ញុំព្រះករុណាខ្ញុំ បានសរសេរផ្អែកលើប្រភពព័ត៌មានវិជ្ជាជីវចំនួនពីរ៖ (១) អត្ថបទសរសេរដោយប្រវត្តិវិទូជនជាតិថៃម្នាក់ឈ្មោះ ចន្ទវិទ្យ កាសេតសិរិ (Charnvit Kasetsiri) ចុះផ្សាយដោយទស្សនាវដ្ដី Kyoto Review (ក្យូតូ រីវ្យូ) ក្នុងឆ្នាំ ២០០៣ ក្រោមចំណងជើងថា «ថៃនិងកម្ពុជា៖ ជាទំនាក់ទំនងមួយទាំងស្រឡាញ់និងស្អប់» និង (២) ការដកស្រង់សម្ដីរបស់ប្រវត្តិវិទូថៃម្នាក់ទៀត របស់សារព័ត៌មានថៃឈ្មោះ Khaosod English (ខាវស៊ដអង់គ្លេស) ក្នុងឆ្នាំ ២០១៨ ក្រោមចំណងជើងថា «ពេលនោះប្រទេសថៃ បានព្យាយាមគាស់យកប្រាសាទអង្គរវត្តទៅដាក់នៅទីក្រុងបាំងកក» ។

បំណងនិងគម្រោងគាស់យកប្រាសាទអង្គរវត្ត ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះរបស់ខ្មែរ គឺនៅក្នុងសតវត្សរ៍ទី ១៩ ក្នុងសម័យកាលអាណាចក្ររតនកោសិន្ទរ៍ (Rattanakosin Era, 1782–1932) នៃរាជវង្សចក្រី ។ យោងតាមអត្ថបទរបស់ប្រវត្តិវិទូជនជាតិថៃ នៃសាកលវិទ្យាល័យថាម៉ាសាត លោក ចន្ទវិទ្យ កាសេតសិរិ ចុះផ្សាយដោយទស្សនាវដ្ដី Kyoto Review ស្ដេចថៃរាមាទី ៤ ព្រះនាម មង្កុដ (King Mongkut) បានត្រាស់បញ្ជាឲ្យគាស់វាយបំបែកជាបំណែកៗ រួចហើយយកទៅផ្គុំឡើងវិញ នៅទីក្រុងបាំងកក ប្រទេសថៃ ។

ប៉ុន្តែ អ្នករាជការថៃ ព្រះសុវណ្ណវិសាល (ភាសាថៃអានថា ព្រះសុផាន់ភិសាន, Phra Suphanphisan) បន្ទាប់ពីបានធ្វើដំណើរទៅកាន់រាជធានីខ្មែរបុរាណនៅអង្គរ បានថ្វាយដំណឹងដល់ព្រះរាជាថា ប្រាសាទថ្មទាំងអស់មានទំហំធំធេងពេកណាស់ ដែលមិនអាចយកចេញពីគ្នាបាន ហើយដឹកទៅសៀមបានទេ ។ ក្រោយពីព្រះសណ្ដាប់ដូច្នេះ ព្រះមហាក្សត្រថៃបានបញ្ជាឲ្យគាស់យក ប្រាសាទតាព្រហ្មជំនួសវិញ ព្រោះជាប្រាសាទតូចជាងប្រាសាទអង្គរវត្ត ។ កងទ័ពចំនួន ៥ ក្រុមដែលមានគ្នា ៥០០ នាក់ត្រូវបានបញ្ជូន…ដើម្បីគាស់រើប្រាសាទតាព្រហ្ម នៅថ្ងៃទី ៩ នៃខែ ៦ តាមច័ន្ទគតិ (៩ កើត ខែ ពិសាខ) ។

ប្រវត្តិរឿងរ៉ាវនេះ ដែលត្រូវបានធ្វើកំណត់ត្រាទុកនៅក្នុងសៀវភៅ «ព្រះរាជពង្សាវតារនៃព្រះបាទ រាមា ទី ៤» ដោយ ចៅពញា ធិពកោវង្ស (Chao Phraya Thipakorawong) បានកើតឡើងនៅក្នុងឆ្នាំ ១៨៦០ មុនពេលប្រទេសសៀម បានប្រគល់អធិបតេយ្យភាពកម្ពុជា ឲ្យទៅបារាំងគ្រប់គ្រងក្នុងឆ្នាំ ១៨៦៧ ។ គម្រោងការណ៍អាក្រក់នេះ ត្រូវបានធ្វើឡើងមួយឆ្នាំមុន អ្នករុករកជាជនជាតិបារាំងឈ្មោះ លោក ហេនរី មូហួត (Henri Mouhout) បានធ្វើដំណើរទៅកាន់តំបន់ប្រាសាទដ៏មហិមា នៅខេត្តសៀមរាប ហើយបានធ្វើឲ្យពិភពលោកទាំងមូល ចាប់ផ្ដើមចាប់អារម្មណ៍លើប្រាសាទអង្គរវត្ត ។

ប្រវត្តិវិទូថៃរូបនេះបានលើកឡើងទៀតថា គេមិនបានដឹងច្បាស់ពីមូលហេតុ ដែលធ្វើឲ្យព្រះបាទ មង្កុដ មានព្រះរាជបំណងចង់បាន ប្រាសាទដ៏ធំស្កឹមស្កៃនេះ ទៅដាក់ស្រុកសៀមទេ ស្របពេលបារាំងកំពុងតែពង្រីក នូវអំណាចរបស់ខ្លួន នៅលើតំបន់ឥណ្ឌូចិន ។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺ ក្តីប្រាថ្នានោះត្រូវទទួលបរាជ័យ នៅពេលដែល «ពលរដ្ឋខ្មែរប្រមាណ ៣០០ បានចេញពីព្រៃ ហើយវាយប្រហារបុរសទាំងឡាយ ដែលបានមកគាស់រើប្រាសាទ, សម្លាប់ព្រះសុផានពិសាន ព្រះវង្ស ព្រមទាំងកូនប្រុសម្នាក់របស់ព្រះសុផានពិសានទៀតផង ។ ព្រះមហាតថៃ ត្រូវបានចាក់ឲ្យត្រូវរបួស និងព្រះយុកក្រាបាត ត្រូវរងរបួស ។ ទោះយ៉ាងណា ជនសាមញ្ញ ព្រៃ ទាំងឡាយ បានរត់គេចខ្លួន ដោយគ្មានការរងរបួស ដោយរត់ចូលព្រៃ ។» មិនសុខចិត្តនឹងបរាជ័យនេះ ស្ដេច មង្កុដ ចង់ព្យាយាមម្តងទៀត តែត្រូវព្រះរាជទីប្រឹក្សារបស់ព្រះអង្គ បានបញ្ចុះបញ្ចូលថា កិច្ចការនេះពិបាកណាស់ ហើយប្រាសាទទាំងនោះ សមនឹងនៅទីនោះហើយ ។

វាច្បាស់ណាស់ថា ខ្មែរយើងបានខឹងសម្បារនឹងពួកថៃ ដែលមកលួចគាស់យកសម្បត្តិវប្បធម៌ដ៏អស្ចារ្យនេះ ដោយធ្វើការឆ្លើយតបដោយហិង្សាវិញ ។ ស្ដេចថៃ មង្កុដ ទ្រង់ក៏បានបោះបង់ចោលគម្រោងនេះ ប៉ុន្តែទ្រង់បានត្រាស់បង្គាប់ឲ្យស្ថាបត្យកររបស់ព្រះអង្គ កសាងទីធ្លាប្រាសាទអង្គរវត្តចម្លងតូចមួយ នៅលើទឹកដីថៃជំនួសវិញ ។ ស្ថាបត្យករបានកសាងប្រាសាទអង្គរវត្តចម្លង ហើយបានដាក់ទីតាំងនៅក្នុងបរិវេណវត្ត ព្រះស្រីរតនសាស្តារាម (Wat Phra Sri Ratanasasadaram) ឬវត្តព្រះកែវ នៅព្រះបរមរាជវាំងថៃ នាទីក្រុងបាំងកក រហូតដល់បច្ចុប្បន្ន ។

ទោះបីជាយ៉ាងណាក៏ដោយ តាមប្រភពសារព័ត៌មាន Khaosod បានផ្តល់នូវមូលហេតុសំខាន់ គួរឲ្យចាប់អារម្មណ៍មួយ ។ សារព័ត៌មានថៃនេះ បានស្រង់សម្ដីរបស់ប្រវត្តិវិទូនិងអ្នកជំនាញខាងខ្មែរ ជាជនជាតិថៃមួយរូបឈ្មោះ លោក សន្តិ ភ័ក្តីខាំ (Santi Pakdeekham) នៃបណ្ឌិត្យសភាមតិជន (Matichon Academy) ទីក្រុងបាំងកក ថា ប្រពៃណីវប្បធម៌ខ្មែរបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយព្រះមហាក្សត្រថៃ ។ ព្រះមហាក្សត្រថៃ បានទទួលស្គាល់ខ្លួនឯងថា មានពូជពង្សាវតារ ពីមហាអាណាចក្រខ្មែរដ៏មានអំណាច ។ លោក សន្តិ បានលើកឧទាហរណ៍ថា ព្រះបាទនរាយណ៍ (King Narai) បានមានព្រះបន្ទូលប្រាប់ បេសកម្មជនព័រទុយហ្កាល់ថា ខ្សែរាជវង្សរបស់ព្រះអង្គ អាចជាព្រះមហាក្សត្រគ្រប់គ្រងអង្គ ។

«ព្រះមហាក្សត្រថៃទាំងឡាយមើលឃើញថា ព្រះអង្គចេញមកពីទីនោះ ហើយតាំងពីពេលនោះមក បានព្យាយាមត្រឡប់ទៅវាយដណ្ដើមយកទឹកដីបុព្វបុរសរបស់ព្រះអង្គវិញ ហើយទាមទារអធិរាជភាពលើទីនោះ», សម្តីរបស់លោក សន្តិ ។ តែគួរឲ្យអនិច្ចា ស្ដេច មង្កុដ មិនត្រឹមតែមិនបានសម្រេច តាមព្រះរាជបំណងក្នុងការគាស់យកប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្មប៉ុណ្ណោះទេ សូម្បីប្រាសាទអង្គរវត្តចម្លង ដែលព្រះអង្គបានត្រាស់បញ្ជា ឲ្យគេកសាងនៅព្រះបរមរាជវាំងថៃនោះ ក៏ព្រះអង្គមិនបានទតផ្ទាល់ផង ដោយសារព្រះអង្គបានសោយទីវង្គត មួយឆ្នាំមុនប្រាសាទនោះកសាងហើយ ក្នុងឆ្នាំ ១៩៦៨ ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020