Connect with us

ទំព័រដើម

ឡូយណាស់ប្រូ កាន់វែករនាម៤ម៉ែត្រអូសពេញផ្លូវថតបង្ហោះទៀត មានអីត្រូវជួបរឿងស៊យ….

Published

on

ប្រទេស​ម៉ាឡេស៊ី៖បើយោងតាមការចែកចាយ រូបភាព​មួយ​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់មានឈ្មោះ Hamdan Raja Ular ដើរ​កាន់​អូស​ពស់វែក​ដ៏​ធំ​១​ក្បាល​ប្រវែង ៤ ម៉ែត្រ នៅតាម​បណ្តោយ​ផ្លូវលំ​តូច​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​ហ្វេ​ស​ប៊ុ​ក ។ រូបភាព​នេះ​ពិតជា​ធ្វើ​ឲ្យ​អ្នកលេងបណ្តាញសង្គមមានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយសារតែ​ជំនាញ និង​ភាពក្លាហាន​ហួស​ព្រំដែន​របស់​បុរស​នោះ ក្នុងការ​គ្រប់គ្រង​ពស់​ពិស​ដ៏​វែង​បែបនេះ ។ បើទោះបីជាយ៉ាងណា នាយកដ្ឋាន​សត្វព្រៃ​និង​សួនឧទ្យាន​ជាតិ (PERHILITAN) ទាមទារ​ឱ្យមាន​ការគិត​ឃើញ​ភាពខុសៗ​គ្នា ។

តាម​ការពិត នាយក​នាយកដ្ឋាន​នេះ លោក Mohd Hasdi បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​អ្នក​ចាប់​ពស់ ព្រោះ​វា​ប្រឆាំងនឹង​ច្បាប់ ក្នុងការ​រក្សាទុក​សត្វ​ល្មូ​ន​ដ៏​គ្រោះថ្នាក់​បែបនេះ ។​​លោកថែមទាំងបាន​និយាយថា​៖ «​យើង​ចង់​ព្រមាន​ដល់​អ្នក​ចាប់​ពស់ និង​សមាជិក​នៃ​សាធារណៈជន ដែល​បង្ហាញ​ជំនាញ​ចាប់​ពស់​របស់​អ្នក​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម គឺជា​បទល្មើស​មួយ ។ ហើយ​អាជ្ញាធរ​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ដែល​កំពុង​រក្សា​សត្វ​ល្មូ​ន​ដោយ​ខុសច្បាប់​នោះទេ ។ អ្នក​ដែល​រៀបចំ​ការតាំង​បង្ហាញ ឬ ប៉ះ​ពស់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស ក្នុងនោះ​រួមទាំង​ពស់វែក គឺ​ខុស​ទៅនឹង​ច្បាប់​។​» ។ចូរអ្នកធ្វើអ្វីត្រូវចេះគិតពីអាយុជីវិតខ្លួនឯងនឹងអ្នកដទៃផង។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020