Connect with us

ទំព័រដើម

កាំបិតស្នៀតសំរឹទ្ធកប់ចោលក្នុងដីជាង៣០០០ឆ្នំា កសិករម្នាក់រើសបានយកទៅទុកទល់ទ្វាផ្ទះ ស្រាប់តែរឿងចម្លែកកើតឡើង…

Published

on

(BS)ប្លែក៖ កសិករកម្សត់រូបនេះ បានរៀបរាប់ប្រាប់នូវដំណើររឿងថា ដំបូងឡើយគាត់បានចូលក្នុងកសិដ្ឋានរបស់គាត់ដើម្បីភ្ចួររាស់ដីធ្វើស្រែដូចសព្វមួយដង ស្រាប់តែពេលភ្ចួរ ទៅគាស់បានកំបិតស្នៀតមួយ គាត់ប្រុងបោះវាចោល ប៉ុន្តែប្រពន្ធរបស់គាត់បានឃាត់ ហើយឲ្យយកទៅផ្ទះដើម្បីទុកទុលទ្វារផ្ទះ។ គាត់បានបន្តថា កំបិតស្នៀតនេះនៅទប់ទ្វាប្រហែលជា១០ឆ្នំា។

តើប្រិយមិត្តជឿលើព្រេងវាសនាពីអតីតជាតិទេ? ជាការពិតណាស់ មានរឿងខ្លះវាបានកើតឡើងចំពោះជីវិតមនុស្សម្នាក់ៗប្រៀបបីដូចមានការរៀបចំទុកជាមុនដោយមិននឹកស្មានដល់។ តួយ៉ាង ដូចជាកសិករកម្សត់មា្នក់នេះ នៅពេលកំពុងព្យូស្រែសុខៗ ស្រាប់តែលេចចេញវត្ថុចម្លែកមួយពីក្នុងដី ដែលនោះជាកាំបិតស្នៀតសំរឹទ្ធបុរាណមានអាយុកាលជាង៣០០០ឆ្នំា។ ហេតុការណ៏នេះបានកើតឡើងក្នុងប្រទេសអង់គេ្លស នៅក្នុងតំបន់ ន័រហ្វូក (Norfolk)។

ថ្ងៃមួយមិត្តភ័ក្តិរបស៉គាត់បានមកលេងផ្ទះរបស់គាត់ ស្រាប់តែឃើញកំបិតស្នៀតចម្លែកនេះក៏បានសុំគាត់មើល។ថែមទំាងនិយាយលេងបែបកំប្លែងថា គាត់នឹងក្លាយជាអ្នកមានដោយសារកំបិតនេះ។ មិត្តភ័ក្តិរបស់គាត់បានប្រាប់ឲ្យយកទៅកាន់សារមន្ទីរ Norwich Castle Museum។ នៅទីនោះអ្នកជំនាញវត្ថុបុរាណបានហ៊ានទិញកាំបិតបុរាណនេះក្នុងតម្លៃ ៣៨៩៧០ផោន ឬប្រមាណជិត ៥ម៉ឺនដុល្លារ។ តាមអ្នកបុរាណវិទ្យាបានឲ្យដឹងថា កាំបិតស្នៀតនេះជារតនៈសម្បត្តិដែលមានតម្លៃមហាសាល មិនអាចកាត់ថ្លៃបានព្រោះវាវត្ថុកម្រណាស់៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020