Connect with us

ទំព័រដើម

គុ.ជឃ្មុំកំពូលវត្ថុស័.ក្កសិ.ទ្ធលេខ១ ដាក់ក្នុងផ្ទះឈ្នះគ្រប់រឿង តែមិនងាយយកបានទេ….(មានវីដេអូ)

Published

on

គុជឃ្មុំជាអ្វី?លក្ខណះរូបរាងគុជឃ្មុំ? យើងរកវាបានយ៉ាងដូចម្តេច? តើមហិទ្ធរឹទ្ធខ្លាំងប៉ុនណា? គុជឃ្មុំជាវត្ថុស័កសិទ្ធពូកែរលេខ១ និងអាចចាត់ទុកថាលំដាប់មុខតែម្តង។ គុជឃ្មុំបានចាប់កំនើតដោយពពួកទេវត្តាចុះមកចាប់កំនើតជាមួយសត្វឃ្មុំហើយវារស់នៅក្នុងសំបុកឃ្មុំធំៗ និងយកទឹកឃ្មុំជាអាហារដើម្បីចំរើនជីវិត និងការតាំងសីល៍។

រូបរាងគុជឃ្មុំស្រដៀងដង្គូវឃ្មុំ ខ្លះមានស្លាបកែវ ខ្លះជាដង្កូវឃ្មុំសុធតែម្តង ចំពោះរូបរាងពណ៍សំបុលវាស្រដៀងគ្នានឹងទឹកឃ្មុំនេះឯង គឺពេលឃ្លានរឺអស់កំលាំងពណ៍រាងខ្មៅ ដល់សុីទឹកឃ្មុំរួចលើងក្រហមលាយលឿង សាច់រឹងតែមើលដូចដុំសារាយទន់ៗ ហើយមានពន្លឺចេញតិចៗ ភ្នែកពណ៍ខ្មៅមានប្រស្រីមានជីវិតមើលមួយភ្លែតដូចរេចុះឡើង។

ពេលយកវាគោះនឹងលោហះសំលេងដូចគុជមរកដសុធ។ រៀងរាល់ថ្ងៃវាសុីតែទឹកឃ្មុំ បើផ្ទះណាមានគុជឃក្មុំទឹកឃ្មុំបរិវេនផ្ទះនោះសាបអស់ដោយសារវាស្រូបយក ហើយសម្បូរឃ្មុំមកធ្វើសំបុកផងដែរ។ គេក៏សង្កេតផងដែរថាគុជឃ្មុំវាចេញពន្លឺពណ៍រាងខៀវដូចអំពិអំបែករាល់ថ្ងៃឱបោសថជាការសម្តែងបដិហារ។

ចាស់បូរាណពោលថាគុឃឃ្មុំមានតែក្នុងឃ្មុំផ្លិតធំ ឃ្មុំចង្អេរ ហើយ រៀងរាល់ថ្ងៃឱបោសថបើគេប្រទះឃើញឃ្មុំចេញពន្លឺ រឺពន្លឺភ្លើងហោះគ្រវែលចុះឡើងឃ្មុំនោះមានគុជហើយ គេក៏សំគាល់ម្យ៉ាងទៀតនៅដីក្រោមសំបុកឃ្មុំលើងខ្មៅខុសពីដីជុំវិញ និងចុងក្រោយគេមួទៀតសំបុកឃ្មុំធំដែលធ្វើលើដីធំៗលើសពី១ម៉ែត្រទៅ៣ម៉ត្រែផងដែរ។

ការយកគុជឃ្មុំមិនដូចយកនាងពួនទេចងសីម៉ាកាប់យក គឺត្រូវយកដោយមេត្តាធម៍រហូតគុជនោះព្រមអោយយក គឺត្រូវអង្គុយផ្សាយមេត្តាអោយជាប់ជាសមាធិផ្សាយមេត្តាសត្វ មិនខុសពីព្រះដាក់ផ្សាយមេត្តាដំរីនារ៉ាគីរីទេ ពេលវាព្រមវាហោះចេញមកអោយតែម្តង រឺលូកដៃចូលសំបុកយកតែម្តង បើហានធ្វើផ្តេសផ្តាស់ប្រើភ្លើងរឺផ្សែង នឹងត្រូវឃ្មុំទិចស្លាប់ ម្យ៉ាងទៀតវាក៏អោយយកដោយវិធីឧបនិស្ស័យឃ្មុំហើរចេញអស់សល់សំបុកទទេរ មានគុជផងដែរ។

ចំពោះគុជឃ្មុំមានរឹទ្ធអំណាចណាស់ជួយម្ចាស់ចំរុងចំរើន លើងបុណ្យលើងស័ក និងការពារគ្រប់យ៉ាង អាវុធ កាំភ្លើង អគីភ័យ ខ្មោចព្រាយ និង រន្ទះផងដែរ។ គេរក្សារគុជឃ្មុំក្នុងប្រអប់ថ្មររឺឈើរ រឺ តំឡាប់ឈើផងដែរ គេកំរបើកណាស់ព្រោះវាស្រូបចរន្តអគ្គីសនីផងដែរ។
{បញ្ចាក់រូបភាពគុជឃ្មុំមិនសុធទេ គ្រាន់តែស្រដៀងព្រោះខ្ញុំមិនមានរូបភាពក៏ថត វាមិនជាប់ដែរ} «លុយត្រឹមទិញរបស់ក្លែងក្លាយ បើសាកសិទ្ធគឺនិស្ស័យ ហើយរបស់សាកសិទ្ធក៏មិនមានច្រើនគរដូចភ្នំដេញថ្លៃ លក់រប៉ាត់រប៉ាយចឹងដែរ»xxxx$$$

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020