Connect with us

ជីវិត&សង្គម

កុំកុំមិនមែនខ្លាំងតែក្នុងភាពយន្តឡើង ជីវិតពិតគឺមិនធម្មតា ភាពជោគជ័យដ៏ធំរបស់លោក គឺមានមនុស្សម្នាក់នៅពីក្រោយ…(វីដេអូ)

Published

on

BS/ ប្លែកៗ បើនិយាយដល់តារាសម្តែងចិនលោក កុំកុំឈ្មោះពិតហៅថា Donnie yen ដែលមានឈ្មោះល្បីល្បាញនិង ជោគជ័យខ្លាំងក្នុងវិស័យខ្សែភាពយន្ត តាមរយះសមត្ថភាពក្បាច់គុណបុរាណចិនផងដែរ ។ លោក Donnie yen បានកើតនៅទីក្រុង ក្វាងចូវ ប្រទេសចិន ដែលមានម្តាយឈ្មោះ Bow-sim mark ដែលជាសាស្ត្រាចារ្យក្បាចគុណចិន Tia Chi និង ឪពុក ឈ្មោះ Kylster yen ជាអ្នកនិពន្ធកាសែត និង ជាអ្នកចម្រៀងផងដែរ ។

ពេលដែលលោក Donnie ទើបតែមានអាយុ ២ឆ្នាំគ្រួសារលោកបានផ្លាស់ទៅរស់នៅហុងកុង ហើយក្រោយមកលោកអាយុបាន ១១ឆ្នាំ ក៏បានប្តូរទីលំនៅម្តងទៀត ទៅរស់នៅឯទីក្រុង បូស្គុន រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិច រហូតមកទល់បច្ចុប្បន្ន ។​ គួបញ្ជាក់ផងដែរថាលោក Donnie មិនត្រឹមតែជាអ្នកក្បាច់គុណដ៏ស្ទាត់ជំនាញ់ប៉ុននោះទេ លោកក៏ជាអ្នកលេងព្យាណូដ៏មានជំនាញម្នាក់ផងដែរ ដោយមានការជ្រោមជ្រែងពីសំណាក់ឪពុករបស់លោកផ្ទាល់ ។

ដោយហេតុថាលោក មានចំណង់ចំណូលចិត្ត និងស្រលាញ់សិល្បៈផងនោះ ទើបធ្វើអោយលោកឈានចូលប្រលូកក្នុងវិស័យសិល្បៈ ដោយប្រើសមត្ថភាពមានស្រាប់ដែលម្តាយរបស់លោកបានបង្ហាត់បង្រៀនកន្លងមកនោះ ហើយក៏ទទួលបានការគាំទ្រជាច្រើនទូទាំងអាស៊ី និងអឺរ៉ុបផងដែរ ៕
សូមទស្សនាវីដេអូខាងក្រោមដើម្បីជ្រាបកាន់តែច្បាស់ ÷`

សូមទស្សនាវីដេអូខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020