Connect with us

ជីវិត&សង្គម

មិនសរសើរមិនបាន ព្រះនាងតូច គ្រងមួយឈុតបុរាណពិតជាប្លែកនឹងនឹងស្រស់ស្អាតណាស់ ធ្វើឲ្យម្នាក់ៗចូល comment រហូតធ្វើឲ្យព្រះនាង…(មានវីដេអូ)

Published

on

BS/ ប្លែកៗ៖ ប្រាកដណាស់ថាពុកម៉ែបងប្អូន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ព្រះនាងតូចនរោត្តម ជេនណា ខ្សែរាជវង្ស កម្ពុជាវ័យក្មេងនោះ ។ យ៉ាងណាមិញ ព្រះនាងតូច មានទេពកោសល្យសិល្បៈ គួរឱ្យកោតសរសើរ ទ្រង់ជាបុត្រីទី២ របស់អ្នកអង្គម្ចាស់ នរោត្តម បុប្ផា ហើយជាចៅលួត របស់ព្រះករុណា ព្រះបាទសម្តេចព្រះ នោរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ផងដែរ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺមុននេះបន្តិចនាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២១មានការចាប់អារម្មណ៍សារជាថ្មីក្រោយឃើញព្រះនាងតូចគ្រងសំលៀកបំពាក់មួយឈុតនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ ព្រះនាងតូចបានសម្ដែងពីព្រះទ័យថា “ស្រឡាញ់សម្លៀកបំពាក់ប្រពៃណី របស់យើង”។

ស្រាប់តែមិនចាំយូរប៉ុន្មាន ក្រោយហ្វេនៗជាច្រើនបានឃើញរូបភាពប៉ុន្មានសន្លឹករបស់ព្រះនាងតូច ក៏នាំគ្នាចូល comment ព្រងព្រាតថា ៖ Cute ណាស់ព្រះនាងតូច, ស្អាតណាស់ ព្រះនាងតូច, ល្អណាស់ទ្រង់, ទ្រង់ស្អាតណាស់, So beautiful, សែនល្អស្អាតរកគ្មាន, My princess។​​​​ តោះដើម្បីកាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពនឹងវីដេអូនៅខាងក្រោម៖

សូមទស្សនាវីដេអូខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020