Connect with us

ទំព័រដើម

កីឡាប្រដាល់លំដាប់កំពូលនៅស្រុក​ថៃ Antoine Pinto ប្រាប់ពិភពលោកជាថ្មីថាគាត់គឺជាខ្មែរ ចៅប្រុសសេនាប្រមុខ លន់ ណុល….

Published

on

ព័ត៌មានជាតិ៖ នាពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុកកំពុងមានការចាប់អារម្មណ៍ជាខ្លាំងនិងភ្ញាក់ផ្អើល បន្ទាប់ពីកីឡាករប្រដាល់សេរីល្បីឈ្មោះនៅប្រទេសថៃ ដែលស្គាល់ថាជាកូនកាត់បារាំងថៃ បានថ្លែងជាសារធារណៈថា គាត់មិនជាប់សាច់ឈាមថៃទេ គាត់គឺជាកូនកាត់ខ្មែរ ដោយមានឪពុកជាបារាំង ម្ដាយជាកូនកាត់ខ្មែរបារាំង ។ ការថ្លែងជាសាធារណៈថាខ្លួនជាខ្មែរបែបនេះ ក៏បានធ្វើឲ្យអ្នកនិយមកីឡាប្រដាល់នៅស្រុកខ្មែរស្រឡាញ់ពេញចិត្តកីឡាកររូបនេះជាខ្លាំង ដែលហ៊ានលាតត្រដាងការពិត មិនខ្លាចបាត់បង់អាជីពប្រដាល់នៅស្រុកថៃ ។

ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់ កីឡាករ Antoine Pinto បានបញ្ជាក់នៅថ្ងៃទី៣១ ឧសភា ២០២១ និងអមដោយរូបភាពជីតារបស់លោក ឈ្មោះ លន់ ណុន ដែលលោក លន់ ណុន ត្រូវគេស្គាល់ថា ជាប្អូនបង្កើតរបស់សេនាប្រមុខ លន់ ណុល ដូចនេះកីឡាករ Antoine Pinto គឹជាចៅបង្កើតរបស់លោក លន់ ណុន និងត្រូវជាចៅរបស់សេនាប្រមុខ លន់ ណុល ផងដែរ ។ កីឡាករ Antoine Pinto បានសរសេរនៅលើផេកផ្ទាល់ខ្លួនរបស់លោកថា Here is a picture of my Grand father. I never knew him but i did get a chance to go to visit some family members before and i really hope to be able to go back soon. I also want to thank you all for the love and support i’ve been getting from everyone. And remember to always be proud of who you are. ❤️🙏🏽 សូមអរគុណ

(នេះជារូបភាពរបស់ជីតាខ្ញុំ។ ខ្ញុំមិនដែលស្គាល់គាត់ទេប៉ុន្តែខ្ញុំពិតជាមានឱកាសទៅលេងសមាជិកគ្រួសារខ្លះពីមុនហើយខ្ញុំពិតជាសង្ឃឹមថានឹងអាចវិលត្រឡប់មកវិញឆាប់ៗនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះការស្រឡាញ់និងការគាំទ្រដែលខ្ញុំបានទទួលពីមនុស្សគ្រប់គ្នា។ ហើយចងចាំថាត្រូវមានមោទនភាពជានិច្ចចំពោះអ្នកជានរណា។❤️🙏🏽 សូមអរគុណ)

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020