Connect with us

ទំព័រដើម

ចម្ប៉ាលើកទ័ពដ៏មហិមាឈ្លា.នពា.នក្រុងអង្គរធ្វើគ.ត់ស្ដេចខ្មែរ ៤ឆ្នាំក្រោយស្ដេចសឹ.កជ័យវរ្ម័នទី៧ វា.យបកត្រួ.តត្រាអាស៊ីអាគ្នេយ៍ទាំងមូល…(មានវីដេអូ)

Published

on

ក្នុងឆ្នាំ ១១៧៧ នៃគ.ស កងទ័ពចម្ប៉ាបានលើកទ័ពយ៉ាងធំ តាមផ្លូវទឹកនៃទន្លេមេគង្គក្រោម ដោយបរសំពៅច.ម្បាំងមកាត់តាមផ្លូវទឹក ទៅបឹងទន្លេសាប រួចវា.យចូលដុ.តបំ.ផ្លាញក្រុងអង្គរ ដើម្បីកាន់កា.ប់ក្រុងអង្គរ នៅទីបំផុតកងទ័ពចម្ប៉ាក៏ទទួលបានជ័យជំនះ និងបានស.ម្លា.ប់ស្ដេច “ត្រីភូវនាទិត្យវរ្ម័ន” និងបានប្រមូលយកមា.សប្រាក់ជាច្រើនក្នុងក្រុងអង្គរ រួចដឹកជញ្ជូនទៅកាន់ ប្រទេសចាម្ប៉ា ហើយការគ្រប់គ្រងរបស់ពួកចាម មកលើក្រុងអង្គរមានរយៈពេលពេញ ៤ឆ្នាំ ។

នៅក្នុងអំឡុងពេលនោះមាន រាជវង្សខ្មែរមួយអង្គព្រះនាម “ជ័យវរធន់” ដែលគង់នៅ រាជធានី ខេត្តតាកែវ ដែលព្រះអង្គបានកសាង បាសាទតាព្រហ្ម ឬ ហៅថា ប្រាសាទព្រហ្មមនៈ ក្នុងតំបន់ទន្លេបាទី សព្វថ្ងៃនេះ ។ ក្នុងឆ្នាំ ១១៨១ នៃគ.ស “ជ័យវរធន់” បានបើកការប្រយុ.ទ្ធនៅស្រមោលភូមិអង្គរយ៉ាងខ្លាំងក្លានៃចម្បាំ.ងលើបឹងទន្លេសាប នៅទីបំផុតទ្រង់ក៏យកជ័យជំនះពីពួកចាម្ប៉ាបាន និងបានប្រកាសគ្រងរាជក្នុងឆ្នាំ ១១៨២ នៃគ.ស ដែលមានព្រះនាមក្នុងរាជ្យថា “ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ” ។

ជ័យវរ្ម័នទី៧ (អង់គ្លេស: Jeyvaraman VII) (សំស្ក្រឹត: Jayavarman VII) (ប្រ.ស|គ.ស ១១២៥-១២១៩) រជ្ជកាលគ្រងរាជ (គ.ស ១១៨១-១២១៥) ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួ.តត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹ.កខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយក ពុ.ទ្ធសា.សនា មហាយាន មកគោរពបូ.ជាផងដែរ ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020