Connect with us

ទំព័រដើម

“មហិន្រ្ទប្រាវ៉ាតា”រាជធានីដើមនៃអាណាចក្រអង្គរលាក់កំបាំ.ងក្នុងព្រៃជ្រៅត្រូវបានរកឃើញ បរទេសផ្សព្វផ្សាយផ្អើ.លពិភពលោក…(មានវីដេអូ)

Published

on

ទីបំផុត អ្នកវិទ្យាសាស្រ្ដបានរកឃើញ អតីតរាជធានីបុរាណរបស់ អាណាចក្រខ្មែរលាក់ខ្លួនច្រើនសតវត្សនៅភូមិសាស្រ្ដព្រឹក្សព្រៃនៅកម្ពុជា។ក្រុងបុរាណដែលអ្នកវិទ្យាសាស្រ្ដចាត់ទុកថាជាទីក្រុងដែលបាត់មានឈ្មោះថា មហិន្រ្ទប្រាវ៉ាតាដែលជារាជធានីដំបូងគេនៅក្នុងសម័យកាលដ៏រុងរឿងរបស់ខ្មែរគឺអាណាចក្រអង្គរពីសតវត្សទី៩ដល់ទី១៥។

ព័ត៌មាននេះចេញផ្សាយល្បីខ្ទរខ្ទារពីសំណាក់បណ្ដាញផ្សាយព័ត៌មានបស្ចឹមប្រទេសមានBBC CNN និង ព័ត៌មានអូស្រ្ដាលី ABC NEWS។
ជាការពិត អ្នកបុរាណវិទ្យា និង អ្នកប្រវត្តិសាស្រ្ដបានដឹងពីអត្ថិភាពនៃរាជធានីមហិន្ទ្រប្រាវ៉ាតានៃជាច្រើនទសវត្សមកហើយ។ក៏ប៉ុន្ដែភស្ដុតាងដែលរកបានមិនទាន់សមល្មមនឹងប្រកាសពីភាពច្បាស់លាស់ថាជារាជធានីដើមនៃអាណាចក្រអង្គរឡើយ។រហូតដល់អ្នកវិទ្យាសាស្រ្ដបានពិសោធន៍ដោយប្រព័ន្ធបាញ់ពន្លឺស្កេនបាតដី ដែលគេហៅថា Airborne Laser ឬ Lidar ។បច្ចេកវិទ្យានេះប្រើរយៈពេលស្រាវជ្រាវយូរណាស់នៅលើទឹកដីបុរាណដែលបានកាប់ខ្លួនក្នុងព្រៃស្ដុកទៀតផង។ នៅក្នុងទំនាក់ទំនងនៃការវាស់ស្ទង់បាតដីសម័យអង្គរក្រុមអ្នកស្រាវជ្រាវបានធ្វើផែនទីមើលពីប្រព័ន្ធរៀបចំក្រុងនៃសម័យនោះដែលស្ថិតនៅលើភ្នំគូលែនភាគអាគ្នេយ៍នៃតំបន់អង្គរ។

ជាអ្នកនិពន្ធម្នាក់និងជាអ្នកជំនាញបុរាណវិទ្យាមួយរូបផងលោក Jean-Baptiste Chevanceមកពីវិទ្យាស្ថានបុរាណវិទ្យានិងការអភិវឌ្ឍនៅចក្រភពអង់គ្លេសបានពន្យល់ក្នុងអត្ថបទស្រាវជ្រាវរបស់ក្រុមពួកគាត់ថា តំបន់ភ្នំគូលែនដើមឡើងពុំសូវមានអ្នកបុរាណវិទ្យាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលវាស្ទើរតែបាត់ចេញពីផែនទីបុរាណវិទ្យាលើកឡើងតែភស្ដុតាងតិចតួចនៃថ្មប្រាសាទបាកបែកជាការបញ្ជាក់ប៉ុណ្ណោះ។
ការរុករករបស់អ្នកវិទ្យាសាស្រ្ដនឹងបច្ចេកវិទ្យាដ៏ទំនើបស្កេននេះចាប់ផ្ដើមតាំងពីឆ្នាំ២០១២ និងបញ្ចប់ក្នុងឆ្នាំ២០១៧ ហើយក្រុមក៏បានធ្វើការចងក្រងនឹងប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងការរកឃើញទីក្រុងដែលបាត់នៅក្នុងឆ្នាំ២០១៩នេះ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020