Connect with us

ទំព័រដើម

មកដឹងពីប្រវត្តិប្រាសាទភ្នំដា សង់ឡើងនាសម័យនគរភ្នំដ៏រុងរឿងឧទ្ទិសថ្វាយព្រះនារាយណ៍ ប្រាសាទមានទ្វារ៤តែបញ្ឆោត៣ និងមានរូងសប្បនិម្មិតចំនួន…(មានវីដេអូ)

Published

on

ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍​ប្រវត្តិសាស្រ្ដ​មួយ ដែលមានទីតាំងស្ថិតនៅស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ។ ដើម្បីទៅទស្សនា​ប្រាសាទភ្នំដា ភ្ញៀវទេសចរ​ អាចធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវប្រមាណ ៦៦គីឡូម៉ែត្រ ឬតាមអូប័រពីទីរួមខេត្ត ក្នុងចម្ងាយប្រមាណ ២៥គីឡូម៉ែត្រប៉ុណ្ណោះ។

ស្ថិតលើកំពូលភ្នំដាច់តែឯង ប្រាសាទភ្នំដាស្ថាបនាឡើងលើប្លង់រាងការ៉េ ទំហំ ១២ម៉ែត្រx១២ម៉ែត្រ មានកម្ពស់ ១៨ម៉ែត្រ និងមានទ្វារ ៤ ដែលមានទ្វារបញ្ឆោត ៣ និងទ្វារពិត ១ បែរទៅទិសខាងជើង សំដៅទៅរកអតីតរាជធានីអង្គរបុរី នៃសម័យនគរភ្នំ។ ប្រាសាទដ៏ចំណាស់នេះ សាងសង់ជាលើកដំបូងនៅក្នុងសម័យនគរភ្នំ និងស្ថាបនាឡើងជាលើកទី២ លើប្រាង្គប្រាសាទចាស់ នាសម័យអង្គរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១។

ដោយឡែក នៅតាមចង្កេះភ្នំដា មានរូងសប្បនិម្មិតចំនួន ៥ ផងដែរ។ ចង់ដឹងថាប្រាសាទភ្នំដា និងរូងសប្បនិមិ្មត​ទាំងនោះ មានអ្វីពិសេស សូមទស្សនា​វីដេអូ “ផ្លូវទៅស្រុក វគ្គ៣” ខាងក្រោមនេះ៖ ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino’s Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020