Connect with us

ទំព័រដើម

ព្រឺរសម្បុរ!! កងទ័ពជើងទឹកខ្មែរនាសម័យព្រះបាទជ័យវរ្ម័នទី៧ជិះទូកចម្បាំងក្បាលសត្វម្ករ វាយបំបាក់ចាមនៅបឹងទន្លេរសាប កក្រើកដល់ចិនជិត១០០០ឆ្នាំមុន…(មានវីដេអូ)

Published

on

ក្នុងចម្បាំងបុរាណនាសម័យព្រះបាទជ័យវរ្ម័នទី៧ ជនជាតិខ្មែរមានទូកច្រើនប្រភេទណាស់ ដែលទូកទាំងនេះ រូមទាំងកងទ័ពជើងទឹកផង ដណើ្តមបានជ័យជំនះលើកងទ័ពចាមជាស្ថាពរ។ តាមការស្រាវជ្រាវក្រោយឆ្នាំ ១១៧៧ ទូកចម្បាំងខ្មែរនាសម័យអង្គរ មានប្រវែងមិនដូចគ្នាទេ។

ប្រភេទទូកទាំងនេះមានប្រវែងពី ១៧ ទៅ ២៧ ម៉ែត្រ ដែលអាចផ្ទុកកងទ័ពជើងទឹកបានប្រមាណពី ១៥ ទៅ ២១ នាក់។ចម្លាក់ទូកបុរាណនៅលើប្រាសាទបាយ័ន គេឃើញមានទូក ២៩ ដែលបានបង្ហាញពីភាព អង់អាចក្លាហានរបស់កងទ័ពជើងទឹកនាសម័យព្រះបាទជ័យវរ្ម័នទី៧ ។ ចម្លាក់ទូកបុរាណខ្មែរ និងទូក ភាគីចាមដែលបានឆ្លាក់ជាប់ នឹងជញ្ជាំងប្រាសាទបាយ័ន ត្រូវបានបុរាណវិទ្យាបកស្រាយថា ជា ជ័យជំនះខាងចម្បាំងនាវារបស់ព្រះបាទជ័យវរ្ម័ន ទី៧ លើកងទ័ពជើងទឹកចាម នៅក្រោយឆ្នាំ ១១៧៧។

គប្បីរំលឹកឲ្យដឹងថា នៅសម័យនគរភ្នំពិសេសនៅសតវត្សរ៍ទី៥ នៃគ្រិស្តសករាជ មានអ្នក កំណត់ហេតុចិន ក្នុងសន្តិវង្ស (Qi) ភាគខាងត្បូងនៃប្រទេសចិនបានបញ្ជាក់ឲ្យដឹងថា ទូកបុរាណខ្មែរ មានទំហំទទឹងពី ១,៥ ទៅ ១,៨ ម៉ែត្រ និងបណ្តោយមានប្រវែងពី ២៤ ទៅ ២៥ ម៉ែត្រ។ ទូកបុរាណ ទាំងនេះមានលក្ខណៈចម្លាក់ជាក្បាលម្ករ ជាគ្រុឌម្ករព្រួសហង្ស។

ឯទូកខ្លះក៏គ្មានចម្លាក់នៅខាងក្បាល អ្វីទាំងអស់ដែរ ។រីឯនៅកន្សៃភាគខាងក្រោយ គេឃើញមាន ចម្លាក់ជាកន្ទុយនាគ ឬហង្សជាដើម។ តាមការស្រាវជ្រាវលើចម្លាក់ទូកបុរាណទាំងនោះ យើងអាចដឹងបានថា សម័យអង្គរនៃ ព្រះបាទជ័យវរ្ម័នទី៧ កងទ័ពជើងទឹកសម្រាប់ការពារបូរណភាពទឹកដី ត្រូវបានរៀបចំឡើងយ៉ាង ចំណានបំផុត និងមានក្រឹត្យក្រមត្រឹមត្រូវ ណាស់។

អ្វីដែលគួរកត់សម្គាល់គឺ ក្នុងសម័យព្រះបាទជ័យវរ្ម័នទី៧ ចម្បាំងតាមទូករវាងកងទ័ពជើងទឹក ខ្មែរ និងកងទ័ពចាម ត្រូវគេប្រព្រឹត្តធ្វើនៅតាមដងទន្លេសាប ប្រហែលជាមិនឆ្ងាយប៉ុន្មានពីភ្នំក្រោម ឡើយ ។ តំបន់នេះត្រូវ បានគេកំណត់ថា ជាទ្វារនៃទីក្រុងមហានគរ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020