Connect with us

ទំព័រដើម

អាគារ១០០ឆ្នាំអតីតសាលាខេត្តកំពង់ឆ្នាំងល្បីថាល ងប៉ះសក់ អ្នកដឹងរឿងនិយាយថា….(មានវីដេអូ)

Published

on

អាគារចាស់ៗ ដែលអាយុកាលច្រើនឆ្នាំហើយទុកចោល តែងតែមានការល្បីតៗគ្នាថា មានខ្មោ.ចល.ង និងមិនមានអ្នកណាហ៊ានរស់នៅឡើយ។ ជាក់ស្ដែងម្ចាស់គណនីឈ្មោះ Sokmean Alexandra បានបង្ហោះរូបភាព សណ្ឋាគារ (អូតែលសាលាខេត្ត) ក្រុងស្ទឹងសែន ទីរួមខេត្តកំពង់ធំ ដែលមានអាយុកាលប្រហែលជិត១០០ឆ្នាំ ដែលអ្នកស្រុកនៅទីនោះល្បីថាមានខ្មោ.ចលង និងមិនមានអ្នកណាហ៊ានរស់នៅ ត្រូវបានទុកចោលស្ងាត់ជ្រងំគួរអោ.យខ្លា.ច ហើយនៅជុំវិញបរិវេណនោះសំបូរដើមឈើធំៗមិនដឹងតាំងពីជំនាន់ណាទេ ជាពិសេសនៅខាងក្រោយមានរោងអ្ន.កតា “ក្រហមក”‌ ដែលអ្នកស្រុកនៅគោរពបូជារហូតមក។

ហើយបើយោងតាមប្រធានមន្ទីរវប្បធម៍មួយរូប បាននិយាយថា អូតែលនេះជាសំណងសម័យអាណានិគមបារាំងអំឡុងឆ្នាំ ១៩២០ ដែលកសាងឡើងដំណាលគ្នា នឹងស្ពានឆ្លងស្ទឹងសែនចាស់ និងសំណង់ពីបីទៀត ។ សំណងនេះត្រូវបានល្បីថាមានហេតុអកុសលខ្លះៗកើតឡើង ដោយកាលពីមុន ធ្លាប់មានកូនចៅហ្វាយខេត្តម្នាក់ ពេលមកគ្រប់គ្រងខេត្តនេះ និងចូលមករស់នៅសាលាខេត្តនេះមិនបានប៉ុន្មានផង ក៏មានកូ.នឈឺស្លា.ប់ ហើយរកគ្រូគន់គូរឃើញថា មកពីជំនាងផ្ទះខឹ.ងស.ម្បារ ទើបបានគេយកជីវិ.តកូន ។

ចំណែកឯងមានករណីមួយទៀតអំពីអូតែលនេះ គឺកាលពីបួនឆ្នាំមុនមានក្រុមហ៊ុនមួយមកដេញថ្លៃវិនិយោគគម្រោងសាងសង់ និងធ្វើការអភិរក្សសំណង់នោះ ។ ហើយក្រោយពីធ្វើពិធីក្រុងពាលីរហូតមកក៏ស្រាប់តែសងាត់សូន្យឈឺងមិនបានចេញជារូបរាងនាំការអភិរក្សណាមួយឡើយ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020