Connect with us

ទំព័រដើម

បាតុភូតធម្មជាតិចម្លែកនៅបឹងវាលរំពេ ខេត្តស្ទឹងត្រែង ចាស់ទុំជំនាន់ដើមអះអាងថា ធ្លាប់ឃើញស្តេ.ចនា.គបង្ហាញខ្លួន ជំនាញបកស្រាយមិនចេញ..(មានវីដេអូ)

Published

on

BS/ប្លែកៗ៖ បាតុភូតធម្មជាតិចម្លែកៗកើតលើងជាច្រើនៅលើផែនដីយើងនេះ ដែលខ្លះមានការបកស្រាយពីអ្នកវិទ្យាសាស្ត្រ ហើយខ្លះទៀតក៏មិនមាន។ ជាក់ស្តែងនៅប្រទេសកម្ពុជាយើងនេះមានបឹងធម្មជាតិមួយកន្លែងដែលមានឈ្មោះថា វាលរំពេ ដែលមានទីតាំងស្តិតនៅ ភូមិកាតូត ឃុំកំភន់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាប់ផ្លូវជាតិលេខ78។

បឹងនេះផងដែរវាមានភាពចម្លែងត្រង់ថានៅរដូវប្រាំង កំរឹតទឹកលើងខ្លាំងរហូតដល់លិចតំណាំអ្នកភូមិដែលរស់នៅជំវិញបឹងនោះ ប៉ុន្តែនៅរដូវវស្សាកំរឹតទឹកបឹងបែជាស្រកខ្លាំងទៅវិញ។បើយោងទៅតាមសម្តីប្រជាជនដែលរស់នៅទីនោះបានអោយដឹងថា បឹងនេះមានបាតុភូតចម្លែកបែបនិងតាំងតែពីយូឡង់ណាស់មកហើយ ហើយក៏គ្មានអ្វីកែប្រែរហូតមកទល់បច្ចុប្បន្ននិងដែរ។

មិនតែប៉ុនពួកគាត់បានអោយដឹងបន្ថែមទៀតថារាងរាល់ថ្ងៃសិល្ប៏មកដល់គេតែងឃើញមានសត្វ មរទឹក ផុសលើងបង្ហាញខ្លួនអោយអ្នករកត្រីបានឃើញផ្ទាល់ភ្នែកគ្រប់ៗគ្នា។
លោកតា សៅ មី អាយុ 86 ឆ្នាំ មានប្រសាសន៍ថាចាស់ទុំជំនាន់ដើមតែងតែប្រមូលផ្តុំគ្នាមកធ្វើបុណ្យទីតាំងបឹងនេះ ។ នៅរដូវប្រាំងទឹកលើងពេញប្រៀបចាប់ពីខែតុលា ដល់ ខែមិនា មុនរដូវចូលឆ្នាំ គេជឿថានៅរដូវវស្សាទឹកស្រកព្រោះស្តេ ចនា គបានចាលចេញទៅកាន់ទឹកទន្លេ

ទឹកក៏ហូទៅតាមរូងនាគចូលទៅទន្លេអស់ លុះដល់រដូវប្រាំងនាគត្រឡប់ចូលរូងវិញបិតជិតរូងដែលជាហេតុធ្វើអោយទឹកជនជោរលើងបែបនេះ។ យ៉ាងណាមិចរឿងរ៉ាវពិតយ៉ាងណានោះនៅមិនទាន់មានអ្នកជំនាញណាម្នាក់ចុះមកស្រាវជ្រាវ ក៏ដូចជាអះអាងបែបណានៅឡើយទេ៕ ទស្សនាវីដេអូខាងក្រោមដើម្បីដឹងកាន់តែច្បាស់ និង បានស្គាល់រូបរាងបឹងផងដែរ

សូមទស្សនាវីដេអូខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020