Connect with us

ទំព័រដើម

ចូលរួមត្រេកអរផង! យុវសិស្សខ្មែរវ័យ១៤ម្នាក់សមត្ថភាពអាចដណ្តើមមេដាយមាសនឹងប្រាក់ចំនួន១១ ពីអូស្ត្រាលីនឹងអាមេរិក…

Published

on

ពិតជាមោទនភាពនិងជាដំណឹងដ៏រីករាយបំផុតសម្រាប់ប្រទេសកម្ពុជា ដែលយុវសិស្សខ្មែរម្នាក់ឈ្មោះ សុខុម តារារចនា មានអាយុទើបតែ ១៤ឆ្នាំសិក្សាថ្នាក់ទី១០ បានឈ្នះមេមាស និងមេដាយប្រាក់ចំនួន១១ ក្នុងការប្រកួត World Scholar’s Cup Competition ដែលទើបបញ្ចប់នាពេលថ្មីៗនេះ នៅសាកលវិទ្យាល័យយែល (Yale University) សហរដ្ឋអាមេរិក។ បើយោងតាមប្រភពព័ត៌មានពីអង្គភាពសារព័ត៌មានបានឲ្យដឹងថាយុវតី សុខុម តារារចនា គឺជាកូនស្រីរបស់លោកបណ្ឌិត ស្ដើង សុខុម

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS។ ហើយចំពោះការប្រកួតនេះ  គឺមានការចូលរួមពីសិស្សានុសិស្សប្រមាណ១,៥០០នាក់ មកពី ៨២ប្រទេសជុំវិញពិភពលោកក្រោមប្រធានបទ  «ពិភពលោកលើដែនកំណត់អតិបរមា ឬពិភពលោកក្នុងស្ថានភាពតឹងតែង (World on the Margins)»។ គូសបញ្ជាក់ ថា  World Scholar’s Cup Competition ត្រូវបានរៀបចំឡើង  ក្នុងគោលបំណងទាក់ទាញសិស្សានុសិស្ស

ឲ្យចាប់អារម្មណ៍លើការសិក្សាបន្ថែមពីលើកម្មវិធីសិក្សា នៅតាមសាលារៀន ព្រមទាំងផ្តល់ឱកាសឲ្យពួកគេបង្ហាញគំនិត បញ្ញា ព្រមទាំងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេ ក្នុងពេលបច្ចុប្បន្ន។​ ទន្ទឹមនឹងនេះដែរយុវតីដ៏មានសមត្ថភាពរូបនេះក៏បានមានការលើកឡើងជម្រុញដល់សិស្សានុសិស្សកម្ពុជាត្រូវ មានការខិតខំប្រឹងប្រែងរៀនសូត្រជាពិសេសដោយខ្លួនឯងផ្ទាល់កុំពឹងតែសាលាពេកដើម្បីមានឱកាសបញ្ចេញ សមត្ថភាពលើឆាកអន្តជាតិដណ្ដើមយកមេដាយជូនប្រទេសជាតិក៏ដូចជាទទួលបាននូវអនាគតដ៏ត្រចះត្រចង់ នៅថ្ងៃខាងមុខផងនោះ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020